ខ្មែរណូត

ស្វែងរក

  • PR

    ខ្សែជីវិតកំពូលស្តេចរាំដ៏ជក់ចិត្ត របស់តួអង្គ លោក Panhakarn នឹងលេចឡើងក្នុងរឿងថ្មីនៅភីអិនអិន

    BY Liny Chan November 19, 2020
    ខ្សែជីវិតកំពូលស្តេចរាំដ៏ជក់ចិត្ត របស់តួអង្គ លោក Panhakarn នឹងលេចឡើងក្នុងរឿងថ្មីនៅភីអិនអិន

    ពីមួយរឿងទៅមួយរឿង ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រខ្សែភាពយន្តភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ភាគច្រើន តែងតែទទួលបាននូវរឿងភាគបែបមនោសញ្ចេតនា និងការប្រកួតប្រជែងស្នេហា មរតកផ្សេងៗ។ ដោយឡែក សម្រាប់លើកនេះដែរ រឿងភាគថ្មី ដែលនឹងត្រៀមខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តទៀតនោះ គឺជាប្រភេទរឿង ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់កំពូលអ្នករាំដ៏ល្បីម្នាក់ នោះគឺ តួអង្គ ផាសាកន។

    តារាសម្តែងថៃប្រុស ដ៏មានប្រជាប្រិយភាព ដែលជាធម្មតាគេតែងឃើញលោកសម្តែងជា តួអង្គសុភាពបុរស បែបរឿងសើបអង្កេត ស្នេហាមនោសញ្ចេតនា ប៉ុន្តែសម្រាប់រឿងថ្មីិនេះ លោកតម្រូវឲ្យដើរតួអង្គ ជា វីរៈបុរស កំពូលអ្នកស្នង ក្បាច់រាំពីឪពុករបស់ខ្លួន។ ខ្សែភាពយន្តភាគថ្មីនេះដែរ ក៏បង្ហាញពីឧបសគ្គរបស់ តួអង្គ ផាសាកន ដែលគេតែងតែជួបនូវបញ្ហា ព្រាត់ប្រាស់ ការលំបាក និងការប្រកួតប្រជែងពីដៃគូក្នុងអាជីពតែមួយដូចគ្នា។

    ឪពុករបស់ផាតសាខន គឺជាគ្រូបង្រៀនរាំ និងជាម្ចាស់សាលាសម្រាប់កុមារក្រីក្រ។ នៅពេលដែលផាតសាខន ស្ថិតក្នុងវ័យក្មេង ឪពុករបស់គាត់បានស្លាប់ចោលរូបគាត់ ធ្វើឲ្យគាត់ក្លាយជាក្មេងកំព្រា។ គាត់ត្រូវបានចិញ្ចឹមបីបាច់ដោយគ្រួសារអ្នកមានម្នាក់ដែលបានចិញ្ចឹមគាត់តាំងពីពេលនោះមក។ ផាតសាខន បានទទួលមរតកពីទេពកោសល្យរបស់ឪពុកគាត់ហើយបានសំរេចចិត្តបើកសាលារបាំមួយ។ នៅថ្ងៃបើក សម្ពោធសាលារបាំនោះ ឪពុកម្តាយចិញ្ចឹមនិងប្អូនស្រីរបស់គាត់បានស្លាប់ដោយសារតែជួបគ្រោះថ្នាក់ផ្ទុះគ្រាប់បែកដ៏គួរឲ្យរន្ធត់មួយ។ ផាតសាខនបន្ទោសខ្លួនឯងចំពោះការស្លាប់របស់ពួកគេហើយធ្លាក់ខ្លួនក្រៀមក្រំ។ Waenploy ជាក្មេងស្រីវ័យក្មេងដែលជាអតីតសិស្សរបស់ឪពុកគាត់ព្យាយាមគាំទ្រគាត់។ នាងស្រឡាញ់ និងគោរពគាត់តាំងពីគាត់នៅក្មេងប៉ុន្តែគាត់គ្រាន់តែឃើញនាងជាបងស្រីហើយគាត់មានអ្នកស្រឡាញ់រួចហើយ។ ថ្វីត្បិតតែ នាងមិនទាន់ក្លាយជាមនុស្សស្រីដែលផាសាខនស្រឡាញ់ ប៉ុន្តែនាងតែងតែចំណាយពេលវេលា និងទឹកចិត្ត មានចំពោះបុរសកម្សត់ម្នាក់នេះគ្រប់ពេល ដែលរហូតធ្វើឲ្យនាងអាចយកបេះដូងរបស់ផាសាខនបាន។

    ទាំងអស់នេះ គ្រាន់តែជាការសង្ខេបសាច់រឿងតែប៉ុណ្ណោះ ប៉ុន្តែសាច់រឿងនឹងបកស្រាយលម្អិតល្អមើលយ៉ាងណានោះ សូមកុំភ្លេច តាមដានទស្សនាសាច់រឿងទាំងមូលនៅក្នុងរឿង វីរៈបុរស វគ្គល្បិចហង្ស ដែលនឹងចាប់ផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់ ( បន្ទាប់ពី រឿង វាសនាកញ្ញាព្រៃភ្នំ) ៕
    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay