ទីបំផុត ម្ចាស់រថយន្ត Ford Ranger បើកបុករត់ហើយគំរាមជនរងគ្រោះទៀតនោះ ព្រមសងសំណងចំនួន ៤០០០ ដុល្លារអាមេរិក ក្រោយការខិតខំដោះស្រាយពីលោកស្នងការខេត្តកំពត
កាលពីម្សិលមិញនេះនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហ្វតលេខ 2BJ-2235 ភ្នំពេញ ជាមួយម៉ូតូ ឌ្រីម នៅស្រុក អង្គរជ័យ កាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នោះ ភាគីរថយន្ត និង ភាគីម៉ូតូ បានព្រមព្រៀងគ្នាហើយ ដោយខាងរថយន្ដហ្វតយល់ព្រមសងសំណងការខូចខាតទៅជនរងគ្រោះ សរុបចំនួន ៤០០០ ដុល្លារ អាមេរិក ហើយនៅថ្ងៃនេះភាគីខាងរថយន្តនឹងយកលុយ ៤០០០ ដុល្លារ ទៅសងជនរងគ្រោះតាមការព្រមព្រៀង ។

សូមអរគុណលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត ដែលបានខិតខំប្រឹងប្រែងដោះស្រាយករណីនេះជូនពលរដ្ឋរងគ្រោះ ដែលកន្លងមកភាគីខាងរថយន្តបានទូរស័ព្ទទៅគំរាមជនរងគ្រោះឲ្យយកសំណងត្រឹម ១លានរៀល និងប្រគល់ស្លាកលេខរថយន្តឲ្យគេវិញទៀត៕



