ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសគ្រប់គ្រងកូវីដ១៩បានល្អជាងគេ

    BY Khmernote Media November 20, 2020
    រំភើបណាស់! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសគ្រប់គ្រងកូវីដ១៩បានល្អជាងគេ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique។

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្បុជា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជាមានចំនួនអ្នកព្យាបាលជាសះស្បើយជំងឺកូវីដ១៩ សរុបទូទាំងប្រទេសមានចំនួន ២៩៤នាក់ អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ៣០៤នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់៕

    Share This Post: