ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ម៉ាកZoomer-X លាក់ទុកក្នុងផ្ទះខ្មោចមួយកន្លែង នៅសង្កាត់បឹងត្របែក

BY
srey nuch
November 21, 2020

រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីចោរលួចកាច់កម៉ូតូ មួយគ្រឿងម៉ាក Zoomer-X នៅក្នុងសង្កាត់បឹងត្របែក យកទៅលាក់ទុកក្នុងផ្ទះខ្មោចបានតែ៤ម៉ោង ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ដឹកនាំដោយលោក វរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ ចុះបង្ក្រាបនិងឃាត់ខ្លួនបក្ខពួកប្រុសស្រី៤នាក់ យកទៅសាកសួរចំណែកឯជនល្មើសដែលជាអ្នកធ្វើសកម្មភាព បានរត់គេចខ្លួនបាត់ស្រមោល។

ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុច ផ្ទះខ្មោចមួយកន្លែង ផ្លូវលំ ជិតអតីតក្រុមហ៊ុនqb សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: