ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ម៉ូតូធំបើកបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង២នាក់ យ៉ាងអណោចអាធ័ម

    BY Khmernote Media November 21, 2020
    រន្ធត់ណាស់! ម៉ូតូធំបើកបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង២នាក់ យ៉ាងអណោចអាធ័ម

    ខេត្តកំពង់ធំ៖ សមាជិកក្រុមម៉ូតូធំម្នាក់ បានបើកម៉ូតូទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ បណ្តាលអោយស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

    យោងតាមគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Nara Kim បានបង្ហោះសារមួយយ៉ាងរន្ធត់ថា «ផ្លូវស្រុកយើងមិនអំណោយផលក្នុងការជិះម៉ូតូធំលឿនៗ បែបនេះទេ ហានិភ័យខ្ពស់ណាស់ បុកគ្នានៅមុខវត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ ម្ចាស់ម៉ូតូ អា Dream បានស្លាប់បាត់ហើយ ប្រពន្ធរបស់អ្នកស្លាប់យំឱបប្តីឱ្យងើបឡើងព្រោះកូនៗនៅតូចណាស់ ខ្ញុំឮបែបនេះទឹកភ្នែកក៏ធ្លាក់ចុះមកដី ម្ចាស់ម៉ូតូធំនៅដង្ហើមចង្រិត មានតែជូនពរឱ្យរួចផុតជីវិតនេះផង ហើយសូមបងប្អូនដែលចូលចិត្តជិះម៉ូតូធំជាក្រុមៗ ហើយជិះលឿនរាងរាល់ចុងសប្តាហ៍ពីភ្នំពេញទៅសៀមរាបម៉ូតូធំរាប់រយគ្រឿងនោះ អាចគិតពិចារណាឡើងវិញផង កុំព្រោះតែការសប្បាយរបស់យើងធ្វើឱ្យប៉ះពាល់ជីវិតរបស់អ្នកដ៏ទៃ ខ្ញុំ Post នេះគ្មានចេតនាបន្ទោសអ្នកណាទេ គឺជាចេតនាមួយដើម្បីដាស់តឿនដល់មិត្តក្នុង Facebook របស់ខ្ញុំទេ សូមបងប្អូនទាំងអស់ដែល Share និង Comments ចូរមេត្តាកុំប្រើពាក្យសម្តីអសុរស ឬមិនសមរម្យអី ព្រោះគ្មានអ្នកណាចង់ឱ្យកើតរឿងបែបនេះទេ»៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: