ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យលួចលុយនឹងខ្សែក លោកយាយអាយុ៨៨ឆ្នាំ ត្រូវបានសមត្ថកិច្ចដាក់អន្ទាក់ជាប់ខ្នោះបានសម្រេច

BY
srey nuch
November 21, 2020

ខេត្តកណ្ដាល៖ ករណីចោរលួចលុយនឹងខ្សែកលោកយាយអាយុ 88ឆ្នាំ ត្រូវជាប់អន្ទាក់ប៉ូលីសក្រុងតាខ្មៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី ចំណុចភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ១នាក់មានឈ្មោះ ហាក់ អៀង ភេទស្រី អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា ទីលំនៅភូមិសង្កាត់កើតហេតុ ចំណេកជនសង្ស័យ ១នាក់ ឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំខ្មែរមានទីលំនៅភូមិសន្សំកុសល្យ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។

លោកព្រឹម ទៀក បានអោយដឹងថាវត្ថុតាងចាប់យកបានមាន៖
១-ខ្សែកធ្វើអំពីលោហធាតុពណ៌លឿងចំនួន ១ខ្សែទម្ងន់៥ជី(ជារបស់ជនរងគ្រោះ)
២-ប្រាក់រៀលចំនួន២០ម៉ឺនរៀល
៣-ប្រាក់ដុល្លាចំនួន៥៧០ ដុល្លារ
៤-ម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ សេរី២០១៩ ស្លាកលេខ ភ្នំពេញ១Hi ០៥១៨
៥-ទូរសព្ទ័ដៃមួយគ្រឿងម៉ាកvivo ពណ៌ទឹកមាស (ជនសង្ស័យ)
៦-សាមីដាក់ឯកសារចំនួន១(ជនសង្ស័យ)
៧-សៀវភៅ១ក្បាល(ជនសង្ស័យ)
៨-តែចិនចំនួន៩កញ្ចប់(ជនសង្ស័យ)
៩-ឱសថបុរាណ(ថ្នាំខ្មែរ) ចំនួន១កញ្ចប់
១០-កាបូបយួពណ៌ក្រហមមួយ

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះ ដើម្បីលក់ឱសថបុរាណថ្នាំខ្មែរ (ថ្នាំលើសឈាម) អោយជនរងគ្រោះ ពេលនោះបានអោយជនរងគ្រោះស្គែនមេដៃលើ ទូរសព្ទ័ដើម្បីពិនិត្យរកជំងឺលើសឈាម តែពេលនោះក៏ឃើញជនរងគ្រោះមានខ្ចប់កូនថង់ដាក់លុយនិងខ្សែកមួយថង់ដាក់នៅក្នុងហោប៉ៅអាវដោយឃើញឱកាសល្អស្ងាត់ ម្យ៉ាងទៀតឃើញជនរងគ្រោះជាមនុស្សចាស់ជរា ក៏បានបន្លំលូកយក ហើយជិះម៉ូតូចេញបាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានប្រាប់ចៅនិងកូន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនអោយជួយដេញចាប់ជនសង្ស័យ តែជនសង្ស័យបានឆ្លងដែន ទៅត្រើយខាងលិច ដល់ពាក់កណ្តាលទន្លេជិត ចូលដីសង្កាត់ស្វាយរលំ ពេលនោះកម្លាំងប៉ុស្តិ៍ស្វាយរលំ ក៏បានត្រៀមចាំរួចជាស្រេចហើយនៅពេលជនសង្ស័យឆ្លងមកដល់ ក៏បានចាប់ឃាត់ខ្លួនតែម្តង។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានលួចលុយនិងខ្សែករបស់ជនរងគ្រោះខាងលើ ប្រាកដមែន ហើយទើបតែលួចលើកទី១នេះទេ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ មហាគ្រួសារតាខ្មៅ

Share This Post: