រថយន្តសណ្តោង បុករថយន្តសាំយ៉ុង រងរបួសធ្ងន់ ស្រាលពីរនាក់នៅស្រុកកោះកុង
- November 22, 2020
ខេត្តកោះកុង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង២០នាទី លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងរឺម៉ក់ បុកជាមួយរថយន្តសាំងយ៉ុង (ទិសដៅបញ្ច្រាស់គ្នា) ដោយសារតែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។
រថយន្តបង្កម៉ាកហុីយនដាយប្រភេទសណ្តោងរឺម៉ក ពណ៌សក្បាលពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៥៤៣ និងរឺម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ៤A-២៨៣៦ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង២B.៨៥៨៧ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ4 សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រីអាយុ៦២ ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់) ជនរងគ្រោះ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
- Share This Post: