ព័ត៌មានជាតិ

បងប្រុសលឺសំលេងផ្ទុះអាវុធក្នុងផ្ទះ ស្ទុះចុះមកមើលឃើញប្អូនដេកដួលបាត់បង់ជីវិត បងប្រុសខំលើកប្អូនដាក់ឡាងបម្រុងជូនទៅពេទ្យ តែអកុសលជួយសង្គ្រោះមិនទាន់

BY
Khmernote Media
November 22, 2020

រាជធានីភ្នំពេញ ៖ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងផ្ទះមួយកន្លែង ភ្លាមនោះបងប្រុសជនរងគ្រោះលឺសំលេងផ្ទុះអាវុធក៏ចុះទៅមើល ឃើញប្អូនដេកដួលហូរឈាមទៅហើយ ក៏ស្ទុះទៅលើកប្អូនឡើងរថយន្ត បម្រុងជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ទើបសពលើរថយន្តមិនទាន់បើកចេញទៅឡើយ ចំណែកឯអាវុធខ្លីមួយដើម និងមានស្នាមឈាមនៅក្នុងផ្ទះមិនទាន់មានអ្នកណាប៉ះពាល់ឡើយ នេះជាសេចក្ដីរាយការណ៍បឋមបានឲ្យសការីខ្មែរណូតដឹងនៅមុននេះបន្តិច ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥៥នាទីព្រឹក ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុងលេខ១៩២៨ ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន មានទាំងអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌសែនសុខ ចុះជួយអន្តរាគមន៍ធ្វើការរសាកសួរតាមជំនាញរបស់សមត្ថកិច្ចផងដែរ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។ សូមរងចាំដំណឹងបន្ថែម!

Share This Post: