foodpanda ពង្រីកសេវាកម្មដឹកជញ្ជូនដល់ខេត្តកំពង់ធំហើយ
Foodpanda បានប្រកាសជាផ្លូវការពីដំណើរការសេវាកម្មដឹកជញ្ជូនរបស់ខ្លួនក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2020 នេះ។ បើយោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន foodpanda បានបង្ហើបប្រាប់ថា “អ្នកកំពង់ធំនឹងទទួលបានជម្រើសអាហារជាច្រើនប្រភេទដោយមិនបាច់ជិះចេញក្រៅទៅទិញដោយផ្ទាល់ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី foodpanda លើទូរស័ព្ទ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត នោះបុគ្គលិកអ្នកដឹករបស់យើងខ្ញុំដឹកជូនដោយរក្សានូវសីតុណ្ហភាពអាហារបានយ៉ាងល្អ និងរហ័សទាន់ចិត្ត។”

លោកបានបន្ថែមទៀតថា foodpanda បានសហការជាមួយហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ រូមមាន Coffee Today កាហ្វេទសវត្សរ៍ទី 90 ជើងជ្រក់ជើងមាន់ពីម៉ីម៉ីហ្វី ភីហ្សាពីចាំបូអូឡាឡា គុយទាវស៊ុបជើងគោ សុ៊បប្រអប់ជើងគោខ្មែរពីហាងណារី មរតកកាហ្វេ ខេ&ខេកាហ្វេ ជូនកាហ្វេ ឡឺបកាហ្វេនិងភីហ្សា កូគីនិងបាយគោដេក ឬ 13 កាហ្វេដូងក្រអូប និងជាច្រើនទៀត។ ទាំងនេះបង្ហាញថា foodpanda ផ្ដល់ជូននូវជម្រើសអាហារយ៉ាងសម្បូរបែប មិនថាជាអាហារបែបលំដាប់ ឬ ជាអាហាររហ័ស ឬ ជាអាហារតាមដងផ្លូវឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃបើកដំណើរការក្នុងខេត្តកំពង់ធំ foodpanda បានប្រកាសពីប្រម៉ូសិនពិសេសជូនប្រជាពលរដ្ឋខេត្តកំពង់ធំយ៉ាងសន្ធឹកសន្ធាប់ដូចជា៖
– បញ្ចុះតម្លៃ $2 ភ្លាមៗ ទៅលើការកុម្ម៉ង់ទិញអាហារអស់ពី $5 ឡើងទៅ ដោយគ្រាន់តែប្រើប្រាស់កូដ “HELLOKPT” (សម្រាប់អតិថិជនថ្មីតែប៉ុណ្ណោះ)
– ការដឹកជញ្ជូនដោយឥតគិតថ្លៃ
– បញ្ចុះតម្លៃ 20% គ្រប់ហាងនៅលើ foodpanda ចាប់ពីថ្ងៃទី 23 ខែ វិច្ឆិកា ដល់ 6 ខែ ធ្នូ ឆ្នាំ 2020

Foodpanda ជាកម្មវិធីកុម្ម៉ង់អាហារលើទូរស័ព្ទឆ្លាតវៃ ដែលមានឈ្មោះល្បីបោះសម្លេងក្នុងតំបន់អាស៊ី ទៅលើជម្រើសអាហារសម្បូរបែប សេវាកម្មរហ័សទាន់ចិត្ត និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ តំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ទៀតថា foodpanda នឹងបន្ដពង្រីក និងបម្រើសេវាកម្មដឹកជញ្ជូនរបស់ខ្លួនឲ្យគ្រប់ខេត្តក្រុងក្នុងរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ។

ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda https://www.facebook.com/foodpanda-112774733508604។


