ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត Prius បើកបុកបង្កាន់ដៃស្ពាន ក្រឡាប់ផ្ញារជើងឆេះខ្ទេចអស់គ្មានសល់

    BY Khmernote Media November 23, 2020
    រថយន្ត Prius បើកបុកបង្កាន់ដៃស្ពាន ក្រឡាប់ផ្ញារជើងឆេះខ្ទេចអស់គ្មានសល់

    រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ ពណ៌​ស​ បើក​បុក​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​ក្រឡាប់​ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​កើតឡើង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​២២​ និង​៥៤​នាទី​យប់​ នៅ​ថ្ងៃអាទិត្យ​ ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។​​

    មន្ត្រី​នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា​ ៖​ ម្ចាស់​រថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ )​ ។​ ​ចំណែកឯ​សម្ភារៈ​ខូចខាត​ ៖​ ឆេះ​រថយន្ត​ព្រុស​ ព​ណ​ស​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ ២BF-៤១៨៤​ អស់ទាំង​ស្រុង​ និង​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​ ។​ ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្ដាល​ឲ្យ​ មាន​មនុស្ស​ស្លាប់​ និង​របួស​ឡើយ​ ។​

    ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ ប្រើប្រាស់​រថយន្ត​កា​រិ​.​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ចំនួន​០១​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ស្មើនឹង​០៤​ ម៉ែត្រគូប​ ។​ ពន្លត់​ចប់​ នៅ​ម៉ោង​២៣​ និង​៣០​នាទី​យប់​នា​ថៃ្ង​ខែ​ឆាំ្ន​ដដែល​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: