សិល្បៈ

ផ្ទុះសាហាវ! មិនដល់មួយឆ្នាំផង បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា មានអ្នកមើលរហូតដល់ 441លានដង ស្ថិតនៅកំពូលវ៉ាដាច់គេប៉ាត់តែម្ដង

BY
Liny Chan
November 23, 2020

បើនិយាយពី views ពិតជាត្រូវខ្មាសកញ្ញា តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀងគឺស្ថិតនៅលើសមត្ថភាពការតស៊ូការព្យាយាម និងអត្តចរិតល្អ នៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយ បានថា កញ្ញា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ ដោយមានរហូតដល់ទៅ 441 លានដងឯណោះ ។

បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថា តើអាចមានតារាចម្រៀងណាដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ ។ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារា ចម្រៀង មិនចេះប្រកាន់ ទោះបីបទ ចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ បច្ចុប្បន្ន នាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និងការប្រឹងប្រែង តស៊ូ របស់គាត់ណាស់ ៕

Share This Post: