ព័ត៌មានជាតិ
ស្នងការខេត្តស្វាយរៀង ដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤នាក់ ក្រោយប៉ះទង្គិចជាមួយអ្នកបើកតាក់ស៊ី ដែលបើកបរហួសល្បឿនកំណត់
BY Khmernote Media
November 23, 2020
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរជាតិ បានឲ្យដឹងថា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណជន អំពីករណីមានការប៉ះទង្គិចដោយប្រើអំពើហិង្សារវាងមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្តល្មើសច្បាប់ កើតហេតុនៅវេលាម៉ោង៩៖១៧នាទីព្រឹក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដូចសេចក្ដីខាងក្រោម៖

