ខ្មែរណូត

ស្វែងរក

  • PR

    មិនធម្មតា ត្រូវរង្វាន់ M-150 អាចសម្រេចបានផ្ទះក្តីស្រមៃ

    BY Liny Chan November 24, 2020
    មិនធម្មតា ត្រូវរង្វាន់ M-150 អាចសម្រេចបានផ្ទះក្តីស្រមៃ

    ទីបំផុតជឿហើយ ថា M-150 ចែករង្វាន់ពិតប្រាកដដល់អតិថិជន មិនមែនជាចែកឲ្យតែគ្នាឯង ឬជាការរៀបចំរបស់ក្រុមហ៊ុននោះទេ នេះជាការអះអាងរបស់ លោក ហួត ដារ៉ា ដែលជាឈ្នះរង្វាន់ប្រាក់សុទ្ធ 5លានរៀល ពី M-150។

    លោក ហួត ដារ៉ា អាយុ 28ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ជាអាជីវករលក់នំប៉័ងនៅតូបមុខផ្សារអូរអំបិល បានរៀបរាប់ថា លោកតែងតែញ៉ាំភេសជ្ជៈ M-150 មួយដបៗជារៀងរាល់ថ្ងៃ ហើយថ្ងៃមួយនោះ លោកអង្គុយលក់មានអារម្មណ៍ថាងងុយគេង លោកក៏ដើរទៅទិញភេសជ្ជៈ M-150 ដូចសព្វដងនៅដេប៉ូលក់ភេសជ្ជៈនៅមុខផ្សារអូរអំបិលនោះ ហើយបើកគម្របដបក៏អ៊ុតមើល ស្រាប់តែឃើញមានលេខសូន្យយ៉ាងច្រើននៅលើគម្របដប M-150 របស់លោក គ្រានោះ បេះដូងលោកស្រាប់តែលោតដុកដាក់ៗ ស្វាងងងុយអស់ហើយ ហើយអ្នកនៅជិតៗនោះក៏ជួយពិនិត្យមើលគម្របដបសំណាងនោះ ហើយប្រាប់គាត់ថា គាត់មានសំណាងធំហើយ ឈ្នះប្រាក់សុទ្ធ 5លានរៀលពី M-150 ដែលនេះជាភាពសប្បាយរីករាយដ៏អស្ចារ្យដែលក្នុងជីវិតលោកមិនដែលបានទទួលឡើយ។

    សប្បាយរីករាយពេញមួយថ្ងៃ មិនជឿថាខ្លួនមានសំណាងបែបនេះ ហើយលោកក៏ជឿថា M-150 ពិតជាចែករង្វាន់ពិតៗ ចែកទូទាំងប្រទេស ចែកឲ្យអ្នកញ៉ាំគ្រប់គ្នាមែន ដូចជារូបគាត់ជាអតិថិជនញ៉ាំជាធម្មតា មិនមានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុននោះទេ ហើយលោកបានទទួលសំណាងនេះដូចអ្នកឈ្នះមុនៗហើយ និងជឿជាក់ថារង្វាន់សំណាងនេះនៅតែបន្តចែកឲ្យអ្នកញ៉ាំ M-150 គ្រប់ៗគ្នា។

    ទទួលបានសំណាងពី M-150 លោក ហួត ដារ៉ា និងក្រុមគ្រួសារ អាចយកថវិកានេះទៅបន្ថែមលើគម្រោងសាងសង់ផ្ទះក្តីស្រមៃរបស់លោកនិងភរិយា ដែលកំពុងសាងសង់ឲ្យកាន់តែស្រស់ស្អាត ព្រោះបច្ចុប្បន្ននេះលោកកំពុងរស់នៅជាមួយម្តាយនៅឡើយ។ ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay