ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចត្រៀមអាវក្រាស់ៗ! ចាប់ពីស្អែកទៅ តំបន់ខ្លះនៅកម្ពុជានឹងចុះត្រជាក់រហូតដល់ ១៩អង្សា

    BY Khmernote Media November 24, 2020
    កុំភ្លេចត្រៀមអាវក្រាស់ៗ! ចាប់ពីស្អែកទៅ តំបន់ខ្លះនៅកម្ពុជានឹងចុះត្រជាក់រហូតដល់ ១៩អង្សា

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយខ្យល់មូសុងឦសាន្តកម្រិតបង្គួរ។ ទន្ទឹមនោះរដូវវស្សាឆ្នាំ២០២០ សន្មតថាបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្ថានភាពបែបនេះធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ ។

    Share This Post: