ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើហូបចូលខ្លួនមិនដឹងម៉េចម៉ាទេ! រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន នៅផ្សារស្វាយជ្រំ

    BY Khmernote Media November 25, 2020
    បើហូបចូលខ្លួនមិនដឹងម៉េចម៉ាទេ! រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន នៅផ្សារស្វាយជ្រំ

    (ខេត្តស្វាយរៀង)៖ នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ប.ក.ក. ខេត្តស្វាយរៀង ដោយមានការសហការជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

    ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖
    – ពពុះសណ្តែក ចំនួន ១០គីឡូក្រាម មានសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)
    – ទឹកភេសជ្ជៈប៉ូវកម្លាំង ចំនួន ៤កេះ (ក្លែងបន្លំម៉ាកយីហោពិត និងហួសកាលបរិច្ឆេទប្រើប្រាស់)
    – ទឹកក្រូចចំណុះ ១.៥លីត្រ ចំនួន ៣៦ដប
    – នំធុង ចំនួន ២ធុង
    – ទឹកត្រចៀកកាំ ចំនួន ២កេះ
    – ទឹកដោះគោឆៅ ចំនួន ១៦ យួរ

    បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនិតីវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    Share This Post: