ព័ត៌មានជាតិ

ត្រៀមអាវរងារផង! កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេល២ខែជាប់គ្នា តំបន់ខ្លះត្រជាក់ដល់ ១៦ អង្សាសេ

BY
Khmernote Media
November 25, 2020

យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។

១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនអាកាសធាតុអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរក្នុងនោះមាន៖

+ បណ្តាខេត្តភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ពី ១៨ ទៅ ២១ អង្សាសេ។
+ បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ ទៅ ២២ អង្សាសេ។

២- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ នៅក្នុងអំឡុងពេលនោះ នឹងចុះត្រជាក់ខ្លាំងយូរច្រើនថ្ងៃក្នុងនោះមាន៖

+ បណ្តាខេត្តភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ពី ១៦ ទៅ ១៩ អង្សាសេ។
+ បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨ ទៅ ២១ អង្សាសេ។

Share This Post: