ព័ត៌មានជាតិ

ឲ្យតែយ៉ាងនេះ គ្រោះថ្នាក់ខ្លាំងណាស់! រថយន្តស្ទួចឡើងស្ពានព្រះមុនីវង្ស រលត់ម៉ាស៊ីនពាក់កណ្តាលស្ពាន រអិលមកក្រោយវិញបុករះបង្កាន់ដៃបាក់អស់ជាច្រើនកំណាត់ ហើយរថយន្តធ្លាក់ចូលសួនទៀត

BY
Khmernote Media
November 25, 2020

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់ បានពាក់កណ្ដាលស្ពានក៏រលត់ម៉ាស៊ីនរអិលថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ ឯរថយន្តបង្កបានធ្លាក់ចូលសួនសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអង្គារ៍ទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីតៃកុងរថយន្តបង្កបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន ក៏បានរលត់ម៉ាស៊ីន ហើយគាត់ជាន់ហ្វាំងដែរតែមិនស៊ី បណ្ដាលរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វើកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: