ព័ត៌មានជាតិ

ឃាត់រថយន្តជាច្រើនគ្រឿងបើកបរតាមដងផ្លូវ ដែលកែច្នៃខុសបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

BY
Khmernote Media
November 25, 2020

ខេត្តកំពង់​ស្ពឺ​៖ កំលាំងនគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំ​ដោយ​ លោកវរសេនីយ៍ទោ​ ទុន​ ពិសី​ នាយរងការិយាល័​យ​ បានចុះអនុវត្ដន៍​ច្បាប់​ ឃាត់​រថយន្ដ​ដែលបានធ្វើការកែច្នៃខុសលក្ខ​ណៈបច្ចេកទេស​ ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​តា​មដងផ្លូវសាធារណៈនិងទីតាំងមួយចំនួននៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ។

តាមការបញ្ជាក់​ពីលោក​វរសេនីយ៍ទោ​ ទុន​ពិសី​ បានអោយ​ដឹងថា​ យោងតាមអនុក្រឹត្យ​លេខ​ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២​០២០ មាត្រា ៧​ ថ្មី ចំណុច ៥(ក) ត្រូវធ្វើការផាកពិន័យ​ ចំពោះមធ្យោបាយយានយ​ន្តដែលកែ​ច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេ​ស ចំពោះរថយន្តធុនស្រាល និងរថយន្តដឹក​ជញ្ជូនគ្រប់ប្រភេទ​។ ជាក់ស្តែង​ រថយន្ដ​ជាច្រើន​គ្រឿង​ត្រូវ​បាន​ធ្វើការឃាត់ និងអនុវត្ដន៍តាមច្បាប់​ក្នុងរយៈពេល​ប៉ុន្មាន​ថៃ្ង​កន្លង​មក​នេះ​ និងបន្ដសហការជាមួ​យអាជ្ញាធរ​មូលដ្ឋាន​ ធ្វើការដល់ទីតាំងកែឆ្នៃ​ និងលំនៅដ្ឋាន​ ដែលមានរថយន្ដកែឆ្នៃខុស​ លក្ខណៈ​បច្ចេកទេស​។ សមត្ថកិច្ចបានសំណូមពរ​ដល់បងប្អូនម្ចាស់​យានយ​ន្ត​ ដែលកែ​ឆ្នៃខុសលក្ខណៈបច្ចេកទេស​ និងកំពុ​ងប្រេីប្រាស់សព្វថៃ្ង​ មេត្ដា​កែសម្រួល​ មុនស​មត្ថកិច្ចនគរបាលអនុវត្ដន៍នូវវិធានការ​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: