សំណាងមិនធ្លាប់មានក្នុងជីវិតពី M-150 បានរួចបំណុលគេ
ដូចសព្វមួយដង លោកពូ ហូ ហាន អាយុ 59ឆ្នាំ រស់នៅស្រុកអង្គរជុំ ខេត្តសៀមរាប ជាអ្នកចូលចិត្តញ៉ាំភេសជ្ជៈ M-150 ម្នាក់ បានប្រាប់ថា លោកហួសចិត្តខ្លួនឯងដែរ នៅថ្ងៃដែលលោកបើកគម្របដប M-150 ហើយឈ្នះរង្វាន់លុយសុទ្ធនោះ គឺលោកគិតថាខ្លួនឯងឈ្នះបាន 5ម៉ឺនរៀលប៉ុណ្ណោះ ព្រោះកាលនោះលោកពូមើលមិនច្បាស់ ឃើញនៅលើគម្របដបមានលេខ 5 និងលេខ 0 ច្រើន ហើយក៏យកទៅប្រាប់ប្រពន្ធថា លោកពូឈ្នះរង្វាន់ពី M-150 ហើយ គឺឈ្នះប្រាក់ 5ម៉ឺនរៀល គ្រានោះប្រពន្ធលោកពូ ក៏សុំគម្របដបពិនិត្យមើល ហើយក៏រាប់លេខ 0 មានដល់ទៅ 6ខ្ទង់ ក៏អរខ្លាំងហើយប្រាប់ប្តីគាត់វិញថា «តា តាឈ្នះ 5លានរៀល មិនមែន 5ម៉ឺនរៀលទេ»។
ទាំងប្តីប្រពន្ធអរនោះអរ បើអាចហក់លោតរាំដូចក្មេងៗបាន នោះលោកពូ ហូ ហាន នឹងធ្វើហើយ ប៉ុន្តែលោកពូថាគាត់ចាស់ហើយ គ្រាន់តែសើចអបអរជាមួយយាយរបស់គាត់នៅមុខផ្ទះ និងកាន់ដៃយាយឡើងណែន គឺពេលនោះពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមានសេចក្តីសុខខ្លាំងណាស់ ព្រោះគាត់អាចយកប្រាក់រង្វាន់នេះ ទៅសងបំណុលផង និងអាចផ្គត់ផ្គង់ឲ្យកូនៗគាត់បានរៀនបន្តផង។
លោកពូពុំធ្លាប់ឈ្នះររង្វាន់ច្រើនបែបនេះនៅក្នុងឆាកជីវិតទេ លោកពូបន្តថា សំណាងមួយនេះបានផ្តល់មកអោយលោកស្របពេលដែលគាត់កំពុងតែមានតម្រូវការតែម្តង លោកពូ ហូ ហានប្រកបរបរ រត់តាក់ស៊ីដឹកអ្នកដំណើរពីស្រុកអង្គរជុំ ទៅមកទីរួមខេត្តសៀមរាបជារៀងរាល់ថ្ងៃ ហើយលោកពូតែងតែពិសាភេសជ្ជៈប៉ូវកម្លាំង M-150 ដើម្បីជួយឲ្យលោកពូមានស្មារតីល្អ និងមានកម្លាំងក្នុងការបើកបរ ដឹកអ្នកដំណើរដោយសុវត្ថិភាព។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ។
