ខ្មែរណូត

ស្វែងរក

  • PR

    សូមណែនាំម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 កម្ចាត់មេរោគ…បាក់តេរីតូចៗដែលមើលមិនឃើញបាន 99.99% និងផ្តល់ខ្យល់បរិសុទ្ធល្អបំផុត…!!

    BY Liny Chan November 26, 2020
    សូមណែនាំម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300  កម្ចាត់មេរោគ…បាក់តេរីតូចៗដែលមើលមិនឃើញបាន 99.99% និងផ្តល់ខ្យល់បរិសុទ្ធល្អបំផុត…!!

    (ភ្នំពេញ) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ដូចដែលលោកអ្នកបានដឹងហើយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោកដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង…!

    ជាក់ស្តែងនៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាធ្វើឱ្យគុណភាពជីវិតរបស់អតិថិជនព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោកកាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ…ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់…ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ មេរោគ…ធូលី…បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99% និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព!

    ខាងក្រោមនេះគឺជាលក្ខណៈពិសេស និងជាមូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដើម្បីទទួលបានខ្យល់បរិសុទ្ធល្អសម្រាប់ខ្លួនឯងផង…សម្រាប់គ្រួសារផង…និងសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ៖

    * Smart Detection & Display
    គឺជាប្រព័ន្ធបច្ចេកវិទ្យាដែលនឹងប្រាប់អំពីលក្ខណៈនៃខ្យល់ដែលបង្ហាញតាមរយៈពណ៌ទាំង 4 ទៅតាម
    កម្រិតនីមួយៗ។
    * Multi-Layer Purification
    ភ្ជាប់មកនូវបន្ទះ 3 ស្រទាប់ដែលអាចសម្អាតខ្យល់បានដល់ទៅ 3 ដំណាក់កាលដូចជា៖
    – ដំណាក់កាលទី 1 (Pre-Filter)៖ ជាតម្រងដែលចាប់យកនូវធូលីដី…មេរោគ…រោមសត្វ នៅក្នុងខ្យល់ដែលមាននៅក្នុងបន្ទប់គេង ការិយាល័យ ឬបន្ទប់ទទួលភ្ញៀវរបស់លោកអ្នក!
    – ដំណាក់កាលទី 2 (Deodorization Filter) ៖ ជាតម្រង Activated Carbon ដែលមានសមត្ថភាពចាប់យកនូវក្លិនមិនល្អ…សារធាតុពុល និងសារធាតុគីមីដែលមានផ្ទុកក្នុងខ្យល់បានយ៉ាងល្អបំផុត!
    – ដំណាក់កាលទី 3 (PM Filter) ៖ ជាតម្រងដែលមានសមត្ថភាពកម្ចាត់បាក់តេរី និងធូលីល្អិតៗរហូតដល់ទៅ PM10 និង PM2.5
    * Sleep Mode
    រក្សាសំឡេងស្ងាត់ល្អដែលជួយសម្រួលដល់ការគេងរបស់អ្នក និងកូនតូចៗឱ្យគេងលក់ស្កប់ស្កល់!

    អ្វីដែលពិសេស និងចាប់អារម្មណ៍នោះគឺ Samsung Air Purifier AX3300 ត្រូវបានរចនាឡើងដោយមានដៃយួរដែលអាចឱ្យលោកអ្នកលើកផ្លាស់ទីតាមតម្រូវការគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលបំផុត!
    បើស្រឡាញ់សុខភាពខ្លួនឯង…គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក សូមកុំមើលរំលង Samsung Air Purifier AX3300 ឱ្យសោះ។ បំណងល្អ…ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ពី សាមសុង…!!

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងតាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

    Share This Post:
    MPO4D jitutoto mpo4d Mpoplay