ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧស្សាហ៍ឆែកឡានផងមុនធ្វើដំណើរទៅណាមកណា កុំអោយជួបបញ្ហាដូចឡានមួយគ្រឿងនេះ ឆាបឆេះខ្ទេចអស់

    BY Khmernote Media November 26, 2020
    ឧស្សាហ៍ឆែកឡានផងមុនធ្វើដំណើរទៅណាមកណា កុំអោយជួបបញ្ហាដូចឡានមួយគ្រឿងនេះ ឆាបឆេះខ្ទេចអស់

    ក្រុងព្រះសីហនុ៖ ករណីរថយន្តដឹកត្រីមួយគ្រឿងបានឆាបឆេះជាអគ្គិភយ័នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជិត៨យប់តាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកត្រីនេះប្រភេទ ០៥តោន ផ្លាកលេខ ភ្នំពេញ ៣E-៨៩៣៧ បើកបរដោយឈ្មោះ នុត ណែត ភេទប្រុស អាយុ៣៧ឆ្នាំ ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ និងថាករណីឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើងចេញពីក្បាលអាគុយ។

    ក្រោយហេតុការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថនិងសមត្ថកិច្ចពាក់ពន្ធ័ជួយពន្លត់។ ក្រៅពីខូចខាតរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: