កម្លាំងអាជ្ញាធរ ចុះបង្ក្រាប និងបិទអាជីវកម្មហាងម៉ាស្សាយីហោ «Diamond Massage» សង្ស័យលួចបង្កប់សេវាពិសេស ក្រោយបង្ហោះរូបភាពនារីៗទាក់ទាញជាច្រើន
ភ្នំពេញ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថាទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ តាមវិដេអូដែលគេនិយាយទូរស័ព្ទបានឲ្យដឹងថា នៅហាងម៉ាស្សាមួយនេះបានបញ្ជាក់ពីសេវាកម្មនៅក្នុងហាងមានដូចជា មានបុគ្គលិកមុជទឹកឲ្យភ្ញៀវ (នារីមុជទឹកឲ្យបុរស) និងបានបញ្ជាក់ថាមានសេវាកម្មបន្ធូរអារម្មណ៍ភ្ញៀវដោយប្រើដៃ ហើយសេវាកម្មទី៣ បញ្ជាក់ថាបុគ្គលិកមុជទឹកជាមួយភ្ញៀវ និងបន្ធូរអារម្មណ៍ប្រើមាត់ទៀតផង។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថាដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត។ សូមប្រិយមិត្តរងចាំតាមដានព័ត៌មានបន្តទៀត៕
