ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តតាកែវ ប្រតិកម្មរហ័សចំពោះគណនីហ្វេស ប៊ុកVeth Vannon ធ្វើការបង្ហោះព័ត៌មានប៉ះពាល់ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំខេត្ត នឹងសូមឲ្យបុគ្គលរូបនេះចូលមកបំភ្លឺ

    BY Khmernote Media November 28, 2020
    ស្នងការខេត្តតាកែវ ប្រតិកម្មរហ័សចំពោះគណនីហ្វេស ប៊ុកVeth Vannon ធ្វើការបង្ហោះព័ត៌មានប៉ះពាល់ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំខេត្ត នឹងសូមឲ្យបុគ្គលរូបនេះចូលមកបំភ្លឺ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់​ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ Veth Vannon បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

    សូមបញ្ជាក់ជូនថា គណនីដែលបានផ្សព្វផ្សាយមិនមែនជាគណនីហ្វេសបុករបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវទេ និងសូមថ្កោលទោសចំពោះជនទាំងឡាយណាដែលបង្កើតព័ត៌មានក្លែងក្លាយធ្វើមានការភាន់ច្រឡំ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋមកលើសមត្ថកិច្ចផងដែរ។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពដែលបានផ្សព្វផ្សាយនេះ និងសូមអញ្ជើញម្ចាស់គណនីហ្វេសប៊ុកVeth Vannon ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ យកមមកផ្តន្ទាទោសតាមផ្លូវច្បាប់។

    ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមអំពាវនាវដល់សាធារណជន ដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែកនូវព័ត៌មានទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវជនល្មើស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលបងប្អូនបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបម្រើផលប្រយោជន៍ខ្លួនឯង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕

    Share This Post: