ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្អើលគេរឿង កូវីដ-១៩ ពេញ Facebook ផ្អើលអស់អ្នកខេត្តបាត់ដំបង ពេលប៉ូលីសហៅមកសួរនាំ ស្រីស្អាតថាតាមគេតាមឯង

    BY Khmernote Media November 30, 2020
    បង្អើលគេរឿង កូវីដ-១៩ ពេញ Facebook ផ្អើលអស់អ្នកខេត្តបាត់ដំបង ពេលប៉ូលីសហៅមកសួរនាំ ស្រីស្អាតថាតាមគេតាមឯង

    កាលពីពេលថ្មីៗនេះមានគណនី Facebook មួយមានឈ្មោះថា Seang Saihong បានយករូបភាពមួយចំនួនមកផ្សព្វផ្សាយបង្កការវឹកវរក្នុងសង្គមជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពាក់ព័ន្ធនិងជំងឺ កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ។ ម្ចាស់គណនីខាងលើនេះដែរត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការកោះហៅមកសួរនាំ ដោយនាងបានឆ្លើយថា ផុសតាមគេតាមឯងប៉ុណ្ណោះ។

    យោងតាមការបញ្ជាក់នៅលើទំព័រ Facebook ស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង បានរៀបរាប់ថា៖ “អត់ដឹងរឿងពិតអ្វីសោះ​តាមគេតាមឯងយករូប​ភាពមកផ្សព្វផ្សាយនាំបង្កភាពវឹកវរក្នុងសង្គមត្រូវបានកោះហៅមកសាកសួរនៅស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង៖ អនវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ ស្រ្តីវយ័៣៤ឆ្នាំម្នាក់រស់នៅក្រុងបាត់ដំបង​ ដែលបាន​ផ្សព្វផ្សាយរូបភាពមិត្តភ័ក្ត្រ​ចែកចាយឱ្យក្នុងគ្រុបទាក់ទងនឹងករណីជម្ងឺ​CO​VID-19 នៅខេ​ត្តបាត់ដំបងក្នុងខណៈដែលស្រ្តូីអ្នកផុសផ្សព្វផ្សាយនេះ​មិនបានដឹងការពិត​នាំបង្កឱ្យមានការភាន់ច្រឡំ​និងភ្ញាក់ផ្អេីល​ក្នុងបណ្តាញសង្គមត្រូវបានសមត្ថ​កិច្ច​នគរ​បាលខេត្តបា ត់ដំបង​ ហៅមកសាកសួរឱ្យបញ្ឈប់សក​ម្ម​ភាពផ្សព្វផ្សាយនេះ​ នាព្រឹកថ្ងៃទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២០៕”

    Share This Post: