ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកមើលទិដ្ឋភាពគំរូយ៉ាងស្រស់ស្អាតនៃការអភិវឌ្ឍន៍នៅតាមតំបន់នានាក្នុងខេត្តសៀមរាប ឃើញហើយចង់ទៅលេងតែម្តង

    BY Khmernote Media December 1, 2020
    មកមើលទិដ្ឋភាពគំរូយ៉ាងស្រស់ស្អាតនៃការអភិវឌ្ឍន៍នៅតាមតំបន់នានាក្នុងខេត្តសៀមរាប ឃើញហើយចង់ទៅលេងតែម្តង

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ សរុបប្រវែង ១០៨,៧៤ គ.ម. និងស្តារ-កែលម្អដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ការស្ថាបនាហេដ្ឋាសម្ព័ន្ធផ្លូវក្រុង មានជាអាទិ៍ ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់ ផ្លូវថ្នល់ ផ្លូវថ្មើរជើង ការរៀបចំកែលម្អដងស្ទឹងសៀមរាប លម្ហសាធារណៈ ជាដើម ដោយគោរពតាមគោលការណ៍នគរូបនីយកម្ម នឹងធានានូវសុខដុមនីយកម្ម វប្បធម៌និងបរិស្ថាន នឹងធ្វើឱ្យក្រុងសៀមរាបស័ក្តិសមជាទីក្រុងបេតិកភណ្ឌនិងទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិកម្រិតអន្តរជាតិ។ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះ។

    ឯកឧត្តមក៏បានធ្វើការបង្ហាញពីគំរូរូបភាព 3D ជាច្រើនកន្លែង ដែលបង្ហាញពីទិដ្ឋភាព ក្រោយធ្វើការអភិវឌ្ឍន៍មានភាពស្រស់ស្អាតយ៉ាងខ្លាំង ឃើញហើយគួរឲ្យចង់ទៅដើរលេងកម្សាន្ត។ ចង់ដឹងថា ទិដ្ឋភាពទាំងនោះស្រស់ស្អាតយ៉ាងណា ទស្សនារូបភាពខាងក្រោម៖ 

    Share This Post: