ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ឌឌីន ច្រានចោលទាំងស្រុងព័ត៌មានថា ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ដង នឹងមិនឆ្លងវីរុសកូវីដ-១៩
BY Khmernote Media
December 1, 2020
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងអត្ថបទមួយថា “ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ក្នុង១ថ្ងៃ ៣ដង អាចការពារមិនឆ្លងវីរុសកូវីដ១៩” ដែកអត្ថបទនេះធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើអត្ថបទនេះពិតឬមិនពិត?

ជុំវិញករណីនេះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសច្រានចោល ខ្លឹមសារចែកចាយនៅលើបណ្តាញសង្គមថា ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ដង នឹងមិនឆ្លងវីរុសកូវីដ-១៩៕
