លក្ខណៈសម្បត្តិ៤ចំនុច ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល សម្រាប់អ្នកធ្វើចត្តាឡីស័ក
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀលក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល ដោយថវិកានេះរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

រូបតំណាង
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
៣- អ្នកដែលចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ
៤- អ្នកដែលមានជីវភាពខ្វះខាត
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧, ០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤, ០១១ ៨៤៨ ៦៨៧។
