ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្សារទំនើបអ៉ីអន១ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media December 2, 2020
    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្សារទំនើបអ៉ីអន១ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះទៅ

    ភ្នំពេញ៖ តាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យផ្សារទំនើបអ៉ីអន១ បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះតទៅ បន្ទាប់ពីមន្ត្រីសុខាភិបាលបានពិនិត្យសំណាកមនុស្សជាង ៣២០០នាក់ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។

    គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន១ បានបិទដំណើរការអាជីវកម្មអស់រយៈពេល០៣ថ្ងៃ ក្រោយពេលក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើខ្លួនស្រ្តី ជនជាតិខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មានចំនួន១៧នាក់ហើយ៕

    Share This Post: