ខ្មែរណូត

ស្វែងរក

  • PR

    ស្មាតហ្វូន vivo V20 SE បើកធ្វើការ Pre-Order ជាមួយតម្លៃ $299 មានការថែមជូនកាដូយ៉ាងពិសេស!!

    BY Liny Chan December 2, 2020
    ស្មាតហ្វូន vivo V20 SE បើកធ្វើការ Pre-Order ជាមួយតម្លៃ $299 មានការថែមជូនកាដូយ៉ាងពិសេស!!

    ចុងឆ្នាំ 2020 ហើយ អ្វីៗក៏ជិតត្រូវផ្លាស់ប្តូរថ្មីដែរ។ ក្រឡេកមកមើលពីសម័យ Covid-19 អ្វីៗក៏ត្រូវបានកែប្រែច្រើនណាស់ដែរ។ តែសូមប្រាប់ថាទោះបីជាស្ថិតនៅក្នុងសម័យ Covid ក៏ដោយ ក្រឡេកមកមើលពីវិស័យស្មាតហ្វូនក៏មិននៅស្ងៀមនោះដែរ គឺថាមានការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាខ្លាំងគួរឲ្យកត់សម្គាល់។ មិនចាំបាច់មើលទៅទីណាឆ្ងាយនោះទេមកមើលពីក្រុមហ៊ុនស្មាតហ្វូន vivo ធ្វើការប្រយុទ្ធមិនសំចៃនោះទេ គឺថាមានការខិតខំប្រឹងប្រែង ស្វែងរកនូវគន្លឹះ នឹងប្រតិបត្តិការណ៌ថ្មីៗ ដើម្បីសំពេញតម្រូវការអតិថិជនរបស់ខ្លួន។

    ក៏ដូចជាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើក Pre-Order (កុម្ម៉ង់ទុកមុន) ទៅលើស្មាតហ្វូន របស់ខ្លួនមួយម៉ូឌែលកូនកាត់ V20 ម៉ូឌែលស្មាតហ្វូន vivo V20 SE សម្រាប់ការកុម្មង់ទុកមុននេះគឺចាប់ផ្តើមពីថ្ងៃទី01 រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលោកអ្នកនឹងទទួលបាននូវកាដូយ៉ាងពិសេសពី vivo រង្វាន់រួមមាន កាតាបស្បែកស្ពាយពីក្រោយមួយ ហើយនឹងប្រអប់កាដូដែលមានដូចជា កង្ហាលពាក់ក កាស ខ្សែUSB និងបន្តោងអនុស្សាវវ៍យ ដ៏ស្រស់ស្អាតផងដែរ។

    ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo V20 SE នេះវិញមានដូចជា ៖
    1. អេក្រង់រាបស្មើរ ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាងកោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+
    2. ប្រើបន្ទះឈីប Qualcomm Snapdragon 665
    3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
    4. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
    5. មានថ្មទំហំធំ 4100 mAh / Flashcharge 33W (11V/3A)
    6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 11
    7. មានកាមេរ៉ាមុខទំហំ 32MP Super Night Selfie, កាមេរ៉ាក្រោយបីគ្រាប់ : Rear 48MP FFAF+8MP AF (Wide-Angle/Macro)+2MP FF (bokeh)
    8. មានជម្រើស 2ពណ៌ Black: Gravity Black
    Blue: Oxygen Blue
    9. អាចប្រើស៊ីមកាតបានពីរ
    10. មានមុខងារ Face Unlock+In-Display Fingerprint Scanning

    ស្មាតហ្វូន vivo V20 SE គឺមានតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ!!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay