បើគិតចង់ទិញ Galaxy S8? គួរចាំបន្ដិចទៀតទៅ ចុងសប្ដាហ៍ក្រោយនេះ Galaxy S9 នឹងត្រូវបានដាក់បង្ហាញហើយ!
- February 21, 2018
សម្រាប់ពេលនេះ បើទោះជាអ្នកមានបំណងចង់ទិញកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S8 រឺ S8+ ក៏ដោយ គួរបញ្ឈប់គំនិតនេះសិនទៅ ព្រោះនាចុងសប្ដាហ៍ក្រោយនេះក្រុមហ៊ុន Samsung នឹងធ្វើការណែនាំទាក់ទងទៅនឹងម៉ូដែលបន្ដវេញរបស់ត្រកូល S នេះហើយ ក្នុងព្រឹត្តិការណ៍ Mobile World Congress ដែលធ្វើឡើងក្នុងទីក្រុង Barcelona។

ទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ ក្រុមហ៊ុន Samsung នៅតែបន្ដប្រើប្រាស់រចនាបទដែលស្រដៀងគ្នាទៅនឹងម៉ូដែលឆ្នាំមុនដែរ ប៉ុន្ដែមានកាមេរ៉ាល្អជាង ប្រព័ន្ធដំណើរការល្អជាង និងដំណើរការបានលឿនជាង។ ចំពោះការអត់ធ្មត់ទន្ទឹងរងចាំរបស់លោកអ្នក នឹងទទួលបានលទ្ធផលពីរដូចជា ទទួលបានស្មាតហ្វូនកំពូល ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung និងមួយទៀត គឺតម្លៃរបស់ Galaxy S8 និង S8+ នឹងធ្លាក់ជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា សម្រាប់កាលបរិច្ឆេតនៃការចេញលក់កំពូលស្មាតហ្វូន Galaxy S9 និង S9+ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្ដែ ក្រុមហ៊ុន Samsung នឹងព្យាយាមដាក់លក់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណា ម៉ូដែលកំពូលទាំងពីរនេះត្រូវបានគេជឿថា នឹងអាចយកឈ្នះ iPhone X បាន។
Fu
ខ្មែរណូត
ប្រភព៖ cnbc
- Share This Post:










