ព័ត៌មានជាតិ
ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពានត្រូវបានរុះរើ ដើម្បីជួសជុលពង្រឹងសារឡើងវិញ
BY Khmernote Media
December 2, 2020
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន ដែលរងនូវការទ្រុឌទ្រោម ដោយអាកាសធាតុនិងអាយុកាល ត្រូវបានអាជ្ញាធរជាតិអប្សរារុះរើចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីជួសជុលពង្រឹងស្ពាននេះឡើងវិញ សម្រាប់ឱ្យភ្ញៀវទេចចរណ៍ឆ្លងកាត់ដោយងាយស្រួល ហើយមានសុវត្តិភាពក្នុងការទៅលេងកម្សាន្តនៅរមណីយដ្ឋាននេះ។

អំឡុងពេលរុះរើស្ពានចាស់ដើម្បីជួសជុលនេះ អាជ្ញាធរជាតិអប្សរាក៏សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរ ធ្វើដំណើរតាមផ្លូវវាងមួយរយៈពេលខ្លីសិន រហូតដល់ស្ពានជួសជុលរួចរាល់៕




