រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងអរគុណសម្ដេចតេជោ ដែលផ្ដល់ម៉ាស់សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយជាម៉ាស់លើកទី២ ចំនួន១លានម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

ឯកឧត្តមបានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់ចំនួន២ លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀត សម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ ក្នុងការជួយទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩។ ឯកឧត្ដម ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានផ្ដល់អំណោយម៉ាស់ចំនួន១លានម៉ាស់ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋក្រីក្រ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា កាយវិការនេះ បានបង្ហាញឱ្យឃើញអំពីការយក ចិត្តទុក្ខដាក់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមកលើប្រជាពលរដ្ឋ ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេស កម្ពុជាផ្ទុះការឆ្លងជំងឺនេះក្នុងសហគមន៍ជាលើកដំបូង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”៕

