ឃើញជិះម៉ូតូលឿន ហើយដូចភ័យៗ សមត្ថកិច្ចក៏ឃាត់សួរនាំ ប្រទះឃើញរុក្ខជាតិខុសច្បាប់បែបនេះមួយបាវពេញតែម្តង
ខេត្តតាកែវ៖ សមត្ថកិច្ចស្រុកគិរីវង់បង្រ្កាបដូចភ្លៀងរលឹម ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍០៣រោច ខែមិគសិរ ឆ្នាំជូតទោស័កព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង១ ៥នា ទីព្រឹក លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុៈសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្លូវលំក្រោយភូមិ ស្ថិតភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញមុខសញ្ញាជនសង្ស័យ២នាក់កំពុងជិះម៉ូតូក្នុងសភាពលឿននិងមានការភ័យខ្លាច ក្នុងនោះសមត្ថកិច្ចយើងធ្វើការឃាត់សួរនាំក៏ឃើញកញ្ឆាស្រស់ ក្នុងបាវភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមុខសញ្ញាទាំង២នាក់នោៈរួមមាន ៖

១.ជនសង្ស័ឈ្មោៈ អិន ឡង់ឌីវិថេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ
២.ជនសង្ស័យ ឈ្មោះ ផល ភេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដើមរំដែល ឃុំ សោម ស្រុកគិរីវង់ ខេត្តតាកែវ
សម្ថកិច្ចយើងធ្វើការឆែរឃើញនូវវត្ថុតាងរួមាន ៖ កញ្ឆាស្រស់ ទម្ងន់៣,២ kg ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ស៊េរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ:1Q.6154 ដាវសាំប៉ូរ៉ៃ០១ កំភ្លើងកៃច្នៃ០១ដើម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាម និតិវិធីច្បាប់៕

រូបភាព លោកវ.ត្រី សុខ វុត្ថា នាយផ្នែកប្រឆាំងគ្រឿងញៀន ស្រុក
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ៕