ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិដេអូទាំងស្រុងពីសកម្មភាព ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ទៅចូលរួមប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង

    BY Khmernote Media December 3, 2020
    វិដេអូទាំងស្រុងពីសកម្មភាព ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ទៅចូលរួមប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង

    មុននេះបន្តិចសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេច អំពីទិដ្ឋភាពនៃសកម្មភាពរបស់ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្នុងទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា៖ វីដេអូបង្ហាញអំពីសកម្មភាព ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមរយៈវីដេអូនេះបានបង្ហាញឱ្យឃើញថា ឯកឧត្តមអគ្គនាយកពន្ធនាគារ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ-១៩ ដូចជាការឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាល់កុល និងការវាស់កំដៅ ៕

    Share This Post: