ព័ត៌មានជាតិ
ទៀតហើយ! ជនសង្ស័យម្នាក់លួចដោះយកផ្លាកលេខឡានគេ ដែលទុកមុខផ្ទះនៅពេលយប់ យកទៅបាត់ (មានវីដេអូ)
BY Khmernote Media
December 4, 2020
កន្លងទៅមួយរយៈនេះ យើងសង្កេតឃើញក្រុមជនសង្ស័យឧស្សាហ៍ធ្វើសកម្មភាពលួចដោះផ្លាកលេខរថយន្ត ដែលចតចោទនៅតាមដងផ្លូវ ហើយសមត្ថកិច្ចនៅតាមមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែងតាមចាប់ក្រុមជនសង្ស័យទាំងនោះបានជារឿយៗផងដែរ។ ថ្មីៗនេះមានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងសកម្មភាពជនសង្ស័យម្នាក់ទៀតបានធ្វើសកម្មភាពលួចដោះផ្លាកលេខរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកនៅមុខផ្ទះ។

ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង០៣ និង១៤នាទីរំលងអធ្រាត្រថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា ផ្លាកលេខដែលត្រូវបានជនសង្ស័យលួចដោះយកទៅនោះមានលេខ ភ្នំពេញ 2AO-7222។ ខាងក្រោមនេះគឺជាសកម្មភាពជនសង្ស័យកំពុងតែលួចដោះយកផ្លាកលេខរថយន្ត៖
