នេះគឺជា lens កាមេរ៉ារបស់ iPhone ដែលផលិតឡើងដោយក្រុមហ៊ុន Apple ផ្ទាល់តែម្ដង…
ជាការពិតណាស់ ក្រុមហ៊ុន Apple មិនមែនផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍបច្ចេកវិទ្យារបស់កាមេរ៉ាស្មាតហ្វូនជាមួយនឹង iOS ថ្មីៗនោះទេ ពោលគឺសម្រាប់ពេលនេះ Apple បានសម្រេចបង្កើតផលិតផលថ្មីដែលតម្រូវចិត្តអ្នកចូលចិត្តថតរូបដោយប្រើប្រាស់ iPhone តែម្ដង ហើយនោះគឺជាកញ្ចក់ lens ថ្មីដែលនឹងត្រូវបានចាត់ចូលជាគ្រឿងបរិក្ខារពិសេស។

កាលពីពេលថ្មីៗនេះកន្លងទៅនេះ ក្រុមហ៊ុន Apple បានបង្ហាញពីប៉ាតង់ថ្មីរបស់ខ្លួន ដែលទើបតែទទួលបានការអនុញ្ញាតពីការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក ទាក់ទងទៅនឹងអ្វីដែលក្រុមហ៊ុន Apple កំពុងផលិត ហើយនោះគឺជា lens កាមេរ៉ាដែលមានទំហំតូច (SFF) ដែលអាចប្រើប្រាស់បានជាមួយនឹង iPhone, iPad និងសូម្បីតែ MacBook។
គួរបញ្ជាក់ផងដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple នេះត្រូវបានណែនាំដោយ Patently Apple ថាជាប្រភេទគ្រឿងបរិក្ខារសម្រាប់កាមេរ៉ាប្រភេទកញ្ចក់ lens ដែលប្រើប្រាស់សម្រាប់បំពាក់ពីលើ រួចមានសមត្ថភាពអាចបង្កើនគុណភាពរូប និងទំហំចាប់យករូបភាព។ ចំពោះកាលបរិច្ឆេតនៃការប្រកាសចេញលក់វិញ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្ដែមិនយូរទៀតឡើយ ព្រោះសម័យកាលនេះ សមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនពិតជារីកចម្រើនគួរឲ្យកត់សម្គាល់។
Fu
ខ្មែរណូត
ប្រភព៖ idropnews



