ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពុងជិះកង់ហាត់ប្រាណសុខៗ ស្រាប់តែត្រូវឡានធំដាច់ហ្វ្រាំងមកបុក បណ្តាលឲ្យបាក់ជើងម្ខាង

    BY Khmernote Media December 4, 2020
    កំពុងជិះកង់ហាត់ប្រាណសុខៗ ស្រាប់តែត្រូវឡានធំដាច់ហ្វ្រាំងមកបុក បណ្តាលឲ្យបាក់ជើងម្ខាង

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មហាគ្រួសារតាខ្មៅ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងតៃកុងរថយន្តធំ (សិត្បូ) ដាច់ហ្វ្រាំងរ៉េចង្កូតបុកអ្នកជិះកង់ម្នាក់បាក់ជើងស្តាំ គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅថ្ងៃសុក្រ ០៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី ត្រង់ចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាពK12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    រវាងរថយន្ត និងកង់(អ្នកជិះកង់ហាត់ប្រាណ) បណ្ដាលឲ្យរងរបួសបាក់ភ្លៅខាងស្ដាំ ប្រុស ០១នាក់។ ឃាត់ខ្លួនអ្នកបើកបររថយន្ត ០១ នាក់ មានឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 អ្នកបើករថយន្តឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្រ្វាំងរួចរ៉េចង្កូត មកឆ្វេង ក៏បានបុកជាមួយ កង់មួយគ្រឿងម៉ាកGIANT ពណ៌ខ្មៅ អ្នកជិះកង់ឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ (រងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានមិត្តភ័ក្តិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) កង់ជិះក្នុងទិសដៅពីត្បូងទៅជើង(ស្របទិសគ្នា)។

    ខូតខាតរថយន្ត ស្រាល ០១គ្រឿង កង់ធ្ងន់ ០១គ្រឿង និងកាឡាប្រហែល ០៦ម៉ែត្រ។ មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។ មូលហេតុមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវមុននឹងចេញដំណើរ ទើបបណ្ដាលឲ្យដាច់ហ្រ្វាំងរេចង្កូតទៅ បុកអ្នកជិះកង់ ៕

    Share This Post: