ខ្មែរណូត

ស្វែងរក

  • PR

    ម៉ាករថយន្ដប្រណិតស្រស់សង្ហារបំផុតរបស់អ៉ីតាលីបានបើកទ្វាររបស់ខ្លួនចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងភាពជាដៃគូជាមួយនឹង HGB Group

    BY Liny Chan December 4, 2020
    ម៉ាករថយន្ដប្រណិតស្រស់សង្ហារបំផុតរបស់អ៉ីតាលីបានបើកទ្វាររបស់ខ្លួនចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងភាពជាដៃគូជាមួយនឹង HGB Group

    Maserati ផលិតនូវរថយន្ដទំនើបគ្មានពីរដែលអាចលក្ខណៈពិសេសរបស់វាត្រូវបានទទួលស្គាល់ភ្លាមៗ។ ជាមួយនឹងរចនាបថ បច្ចេកវិទ្យា និងភាពពិសេសគ្មានពីររបស់វា វាផ្ដល់នូវភាពវៃឆ្លាត និងស្រស់ថ្លាបំផុត ហើយជានិច្ចកាលតែងតែជាគុណតម្លៃស្នូលនៅក្នុងវិស័យរថយន្ដទូទាំងពិភពលោក។ ប្រពៃណីនៃរថយន្ដប្រកបដោយជោគជ័យ ដែលនីមួយៗបានកំណត់ជាថ្មីតើរថយន្ដបែបណាគឺជារថយន្ដស្ព័ររបស់អ៊ីតាលីទាក់ទិនទៅនឹងម៉ូតរចនា សមត្ថភាព ផាសុកភាព ភាពស្រស់ស្អាត និងសុវត្ថិភាព ដែលបច្ចុប្បន្នមាននៅក្នុងទីផ្សារអន្តរជាតិជាងចិតសិប។

    ទូតនៃមរត៌កនេះគឺ Quattroporte ដ៏អច្ឆរិយ រថយន្ដស័្ពរ Ghibli និង Levante ដែលជាប្រភេទ SUV ដំបូង ផលិតដោយ Maserati ហើយម៉ូដែលទាំងអស់សម្គាល់ទៅដោយការប្រើសម្ភារដែលមានគុណភាពខ្ពស់បំផុត និងបច្ចេកទេសពិសេសគ្មានពីរ។ តាមលក្ខណៈពេញលេញ រួមមាន ម៉ាស៊ីនសាំងស៊ីឡាំង 6 ប្រភេទ V6 ដែលបង្កើតបាននូវកម្លាំងបង្វិល 500 និងថាមពលឌីណាមិច 350 សេះ ជាមួយនឹងជម្រើសអូសដោយកង់ខាងក្រោយ និងដោយកង់ទាំងបួន។ នាពេលថ្មីៗនេះ កិត្តិនាមរបស់រថយន្ដក៏រឹតតែត្រូវបានបង្កើនបន្ថែមទៀតតាមរយៈការបញ្ចូលនូវរថយន្ដប្រភេទ Trofeo Collection ថ្មី ដែលមាន Ghibli, Quattroporte និង Levante បំពាក់ដោយម៉ាស៊ីន 580 hp V8 ដ៏ខ្លាំងក្លា។

    រថយន្ដលំដាប់ខ្ពស់បំផុតគឺរថយន្ដស្ព័រដ៏ទំនើប MC20 ថ្មី បំពាក់ដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មី Nettuno V6 ដែលបានរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ពេលនេះមាននៅផ្នែកផលិតរថយន្ដស្ដង់ដារជាលើកដំបូង។ បច្ចុប្បន្ន ប្រភេទ Maserati ត្រូវបានផលិតឡើងនៅរោងចក្រចំនួនបីគឺ: Ghibli និង Quattroporte ត្រូវបានផលិតនៅរោងចក្រ Avvocato Giovanni Agnelli (AGAP) នៅក្នុង Grugliasco (Turin) និង Levante នៅរោងចក្រ Mirafiori នៅក្នុង Turin។ រថយន្ដទំនើប MC20 ថ្មី ត្រូវបានផលិតក្នុងក្រុង Modena នៅរោងចក្រជាប្រវត្តិសាស្ត្រ VialeCiro Menotti ។

    Maserati ផ្ដល់នូវសុច្ចរិតភាពមេកានិចពិតដែលក្នុងនោះវិស្វកម្មបានជួបជាមួយនឹងសិល្បៈ។ យថាភាព សុច្ចរិតភាព និងភាពផ្ដាច់មុខក្រោមនិម្មិតសញ្ញា trident ជាមួយនឹងបទពិសោធន៍ជាង 106 ឆ្នាំ។ ការបើកបរថយន្ដ Maserati ដ៏ប្រណិត និងទំនើបបំផុតរបស់អ៊ីតាលីគឺជាម៉ាកយីហោតែមួយគត់ដែលផ្ដល់នូវភាពស្រស់សង្ហារ ភាពផ្ដាច់មុខ ជាមួយនឹងភាពធន់ រឹងមាំ និងខ្លាំងក្លា។ ទីតាំងរបស់ Maserati Cambodia គឺស្ថិតនៅ MX08 (CBD4) ក្រុងភ្នំពេញ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រទេសកម្ពុជា ដែលចាប់បើកស្វាគមន៍ភ្ញៀវរបស់ខ្លួនចាប់តាំងពីពេលនេះទៅ។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay