ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អនុវត្តវិធានការថ្មី ដោយធ្វើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺ កូវីដ-១៩ ដើម្បីងាយស្រួលរកអ្នកពាក់ព័ន្ធបានឆាប់រហ័ស
BY Khmernote Media
December 4, 2020
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពសារព័ត៌មានខ្មែរណូត ទើបទទួលបាននាពេលថ្មីៗនេះបានអោយដឹងថា ក្រសួងសុខាភិបាលនឹងអនុវត្តវិធានការថ្មី ទាក់ទងទៅនឹងអ្នកដំណើរចូលមកកាន់កម្ពុជា អ្នកធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ដោយការអនុវត្តវិធានការថ្មីនេះ ត្រូវបានចំណារឯកភាពពីសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ អ្វីដែលកត់សំគាល់នោះគឺ អត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នឹងត្រូវធ្វើការបង្ហាញជាផ្លូវការនៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលក្នុងស្វែងរកអ្នកពាក់ព័ន្ធអោយបានឆាប់រហ័សជាងនេះ ក៏ដូចជាបង្កលក្ខណៈងាយស្រួលឱ្យអ្នកពាក់ព័ន្ធធ្វើការបង្ហាញខ្លួន និងចេញមកទាក់ទងក្រសួងសុខាភិបាល។ សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ៕

