បងស្រីម្នាក់សម្រាលកូនក្នុងបន្ទប់ទឹកផ្ទះជួលតែឯង ខណៈប្ដីរត់ទៅមានស្រីបាត់ ត្រូវបានក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យបានទាន់ពេល
រាជធានីភ្នំពេញ ៖ កងសង្គ្រោះបន្ទាន់៧១១បានជួយសង្គ្រោះ បងស្រីម្នាក់ដែលសម្រាលកូន នៅក្នុងបន្ទប់ទឹក(បន្ទប់ជួល) តែម្នាក់ឯង (ខណៈប្តីចុះចោលទៅមានស្រីថ្មីបាត់) កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ បងស្រីត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមសង្គោះ៧១១ នៃកងពលតូចលេខ៧០ ចុះជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដោយសារប្អូនស្រីឆ្លងទន្លេពុំមានប្តីនិងមានជីវភាពខ្វះខាតទៀតនោះ ក្រុមសង្គ្រោះបានផ្តល់ថវិកាបន្តិចបន្តួចជូនដល់ប្អូនស្រីថែមទៀត។

អ្វីដែលរំភើបនោះគឺអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលបានជួយសម្ភពដល់បងស្រីយ៉ាងយកចិត្តទុកដាក់ថែមទៀតផង។ ក្រុមសង្គ្រោះមាន៖ សារុន គង្គា(បើកបរ) កញ្ញា ហុក គីមហេង, លោកស្រី សន សុភានី, កញ្ញា អ៉ិន សូលីដា និងរូបភាព កែវ ពិសី ផ្សព្វផ្សាយបន្តដោយខ្មែរណូត ។ សូមបញ្ជាក់ថា ដោយសារប្អូនស្រីឆ្លងទន្លេ ពុំមានប្តីនិងមានជីវភាពខ្វះខាតណាស់ នៅម្នាក់ឯង គ្មានអ្នកណាជួយថែទាំឡើយ សូមបងប្អូនជួយ Share រកសប្បុរសជនដើម្បីជួយឧបត្ថម្ភគាត់ផង៕

ដោយ៖ បងម៉េង ខ្មែរណូត