ដោយសារសត្វនាគដាច់ពូជ ឥឡូវអ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើតនាគយន្ដដែលអាចហោះបាន
- June 27, 2018
ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះយើងទាំងអស់គ្នាកំពុងឈរនៅលើថ្ងៃអនាគត ដែលអ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបទាំងអស់។ ដោយឡែក កាលពីពេលថ្មីៗនេះអ្នកវិទ្យារបស់មន្ទីរពិសោធន៍ JSK របស់សាកលវិទ្យាល័យទីក្រុង Tokyo បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្ដថ្មីមួយយ៉ាងឆាប់រហ័សដែលអាចបត់បែនបានដូចមនុស្សអញ្ចឹង។ ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា DRAGON ដែលឈ្មោះពេញគឺ “Dual-rotor embedded multilink Robot with the Ability of multi-deGree-of-freedom aerial transformatiON”។

DRAGON ត្រូវបានបង្កើតឡើងដោយមានភ្ជាប់មកជាមួយនឹងម៉ូទ័ររុញច្រាន 4ជាប់គ្នាដែលអាចធ្វើឲ្យមនុស្សយន្ដនោះហោះបានដូច Drone អញ្ចឹង។ អ្នកវិទ្យាដែលផ្ដួចផ្ដើមគំនិតនេះឡើងមានគ្នា 6នាក់គឺលោក Moju Zhao, Tomoki Anzai, Fan Shi, Xiangyu Chen, Kei Okada និង Masayuki Inaba។ ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនេះត្រូវបានដាក់បង្ហាញតាំងពីព្រឹត្តិការណ៍ ICRA 2018 ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី នាខែមុនមកម្លេះ។
ទាក់ទងទៅនឹងរចនាបទដ៏ស្រស់ស្អាត និងឆ្លាតវ័យរបស់មនុស្សយន្ដនេះ គឺអ្នកវិទ្យាសាស្ត្រអាចឲ្យវាហោះហើរក្នុងផ្ទះបាន បើទោះជាមានឧបសគ្គច្រើនក៏ដោយ។ មិនតែប៉ុណ្ណោះ មិនថាបន្ទប់ចង្អៀត រឺតូចយ៉ាងណាក៏ DRAGON អាចហោះបាន ខុសពី Drone ដែលតម្រូវឲ្យមានទីតាំងធំទូលាយដើម្បីហោះ។
ចំពោះថាមពលថ្មរបស់ DRAGON គឺអាចទ្រទ្រង់បានត្រឹមរយៈពេល 3នាទីប៉ុណ្ណោះ ប៉ុន្ដែមានភ្ជាប់មកជាមួយនឹងរន្ធដោត Memory និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនផងដែរ។


Fu
ប្រភព៖ nextshark
- Share This Post:






