ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គល ឆែម សុនីតា និង តាំង សេវេនអាប់ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ភ្លាម ទោះជាមិនមានរោគសញ្ញាអ្វីក៏ដោយ

    BY Khmernote Media December 5, 2020
    ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គល ឆែម សុនីតា និង តាំង សេវេនអាប់ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ភ្លាម ទោះជាមិនមានរោគសញ្ញាអ្វីក៏ដោយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងស្ត្រីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវេនអាប់ ចាប់តាំងពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវមកធ្វើតេស្តរកមេរោគកូវី-១៩ បើទោះជាពុំមានចេញរោគសញ្ញាសង្ស័យក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅរសៀលថ្ងៃនេះ។

    សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា បុគ្គលទាំង២នាក់គឺស្ត្រី ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគ ហើយនឹងដែលអាចជាប្រភពទី១ នៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ៣៤៥នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួន ៣០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៣៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ ចំនួន ០៦នាក់ ៕

    Share This Post: