ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានបុគ្គលិកម្នាក់វិជ្ជមានកូវីដ១៩ ហាងប៊ឺហ្គឺ Carl’s Jr សាខាទួលទំពួង នឹងបិទបណ្តោះអាសន្ន ហើយបុគ្គលិកទាំងអស់៣២នាក់ត្រូវធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ

    BY Khmernote Media December 6, 2020
    ក្រោយមានបុគ្គលិកម្នាក់វិជ្ជមានកូវីដ១៩ ហាងប៊ឺហ្គឺ Carl’s Jr សាខាទួលទំពួង នឹងបិទបណ្តោះអាសន្ន ហើយបុគ្គលិកទាំងអស់៣២នាក់ត្រូវធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្រោយមានបុគ្គលិកម្នាក់វិជ្ជមានកូវីដ១៩ មុននេះបន្តិចហាងប៊ឺហ្គឺ Carl’s Jr បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា “វាជាដំណឹងដ៏សោកស្ដាយមួយ ដែលបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកបម្រើការនៅ Carl’s Jr. សាខាទួលទំពូង បានទទួលលទ្ធផលវិជ្ជមាន លើការធ្វើតេស្តរកវីរុសកូវីដ-19 អាស្រ័យហេតុនេះ សាខានេះនឹងត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីអនុវត្តនូវនីតិវិធីសុវត្ថិភាព ក្នុងការធានាបាននូវសុវត្ថិភាពរបស់អ្នករាល់គ្នា។ កាលពីថ្ងៃម្សិលមិញ យើងខ្ញុំបានធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើតេស្តពិនិត្យរកវីរុសកូវីដ-19 ទៅលើបុគ្គលិកសរុបទាំងអស់ 32 នាក់ ដែលបម្រើការនៅក្នុងហាង ព្រមទាំងដាក់អោយធ្វើចត្តាឡីស័កចំនួន 14 ថ្ងៃ។ ហើយថ្ងៃនេះផងដែរ យើងខ្ញុំក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបាញ់សម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់នៅក្នុងហាង និងជុំវិញបរិវេណហាង។ សព្វថ្ងៃនេះបុគ្គលិកដែលទទួលបានតេស្ដវិជ្ជមាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់មានសុខភាពល្អដូចធម្មតា ហើយយើងខ្ញុំសូមជូនពរអោយគាត់ឆាប់ជាសះស្បើយនាពេលឆាប់ៗខាងមុខនេះ។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងបុគ្គលិកទាំងអស់អោយជួបប្រទះតែសុវត្ថិភាព និងសុខភាពល្អបរិបូរណ៍។🙏🙏🙏 សូមអរគុណ”៕

    Share This Post: