ហ៊ានឡើងអត់? នេះគឺជាវិធីសាស្ត្រទាញយក iOS 12 យកទៅប្រើប្រាស់ហើយ ទោះជាមិនទាន់ប្រកាសជាផ្លូវការមែនពិត
- June 27, 2018
ប្រសិនបើអ្នកទ្រាំមិនបាន ហើយចង់សាកល្បងប្រព័ន្ធដំណើរការ iOS ជំនាន់ទី12 មុនគេ នោះអ្នកអាចទាញយកវាទៅប្រើប្រាស់បានក្នុងថ្ងៃនេះ។ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រុមហ៊ុន Apple ទើបតែសម្រេចដាក់ឲ្យប្រើប្រាស់នូវ iOS 12 ជំនាន់តេស្តសាកល្បងទី1 ដែលអ្នកគ្រប់គ្នាអាចទាញយកបានតាមរយៈ Link នេះ។

ដើម្បីទាញយកការអភិវឌ្ឍនេះ អ្នកត្រូវចុះឈ្មោះជាមុនសិន ហើយបន្ទាប់មកអ្នកនឹងអាចទាញយក iOS 12 សម្រាប់ iPhone និង ipad បាន។ គួរបញ្ជាក់ផងដែរថា តាមរយៈការទាញយកជំនាន់តេស្តសាកល្បងនេះ អ្នកក៏អាចទទួលបាននូវបទពិសោធន៍ថ្មីនៃការអភិវឌ្ឍដូចជា ការដាក់ដំណឹងផ្សេងៗឲ្យនៅជាក្រុម (Grouped Notifications) Memoji និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple ធ្លាប់បានដាក់ឲ្យប្រើប្រាស់ iOS 12 ជំនាន់តេស្តសាកល្បងជាច្រើនដងណាស់មកហើយ តែមិនសង្កេតឃើញមានបញ្ហាអ្វីកើតឡើងទេ។ ដូចនេះ ប្រសិនបើអ្នកចង់សាកល្បង គឺអាចទាញយកតាមរយៈគេហទំព័រខាងលើបាន។
ប្រភព៖ technobuffalo
- Share This Post:










