ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ​ ឱ​ វណ្ណឌីន បញ្ជាក់ថា អ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាង Carl’s Jr សាខាទួលទំពួង តាមរយ:សេវាកម្មដឹកជញ្ជូន ចន្លោះថ្ងៃទី២៧​ ខែវិច្ឆិកា​ ដល់ថ្ងៃទី៥ ខែធ្នូ​ ក៏ត្រូវធ្វេីចត្តាឡីស័ក​ និងតាមដានសុខភាពដែរ

    BY Khmernote Media December 6, 2020
    លោកជំទាវ​ ឱ​ វណ្ណឌីន បញ្ជាក់ថា អ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាង Carl’s Jr សាខាទួលទំពួង តាមរយ:សេវាកម្មដឹកជញ្ជូន ចន្លោះថ្ងៃទី២៧​ ខែវិច្ឆិកា​ ដល់ថ្ងៃទី៥ ខែធ្នូ​ ក៏ត្រូវធ្វេីចត្តាឡីស័ក​ និងតាមដានសុខភាពដែរ

    នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ ដែលជាបុគ្គលិកហាងលក់អាហារ Carl’s Jr Burger សាខាទួលទំពួង។ ជុំវិញការរកឃើញវិជ្ជមានកូវីដ១៩ នៅហាងលក់អាហារនេះ ក៏មានបងប្អូនអ្នកសារព័ត៌មានបានសួរទៅកាន់លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធតេឡេក្រាមដែរថា “ជម្រាបសួរលោកជំទាវ មានអ្នកកុម្ម៉ង់ប៊ឺហ្គ័រពីហាងខាងតាមរយ:សេវាកម្មដឹកជញ្ជូន តើអាហាររបស់គាត់ទទួលអាចមានហានិភ័យឬទេ? ចុះចំពោះបុគ្គលិកដឹកជញ្ជូននោះ?”

    ជុំវិញការសាកសួរនេះ លោកជំទាវបានឲ្យដឹងថា “គឺដូចខ្ញុំបានជម្រាបអញ្ចឹង​សុំធ្វេីចត្តាឡីស័ក​ ហេីយតាមដានសុខភាព” ដោយលោកជំទាវធ្លាប់បញ្ជាក់ថា “បេីគិតតាមបច្ចេកទេស​ គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់និងប្រយោល​ ក្នុងប្រហែលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ដល់ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០២០។ ដូច្នេះ​ សុំលោកអ្នក​ ធ្វេីចត្តាឡីស័កនៅផ្ទះឲ្យបានត្រឹមត្រូវជាទីបំផុត​តាមការណែនាំរបស់ក្រសួងសុខាភិបាក​ ដាច់ខាតកុំចេញដេីររហេតរហូត​ឲ្យសោះ​ ហេីយតាមដានសុខភាពផ្ទាល់ខ្លួន​ ប្រសិនបេីមានអាការ:ប្រែប្រួល​ សុំហៅទៅលេខ១១៥​ ។ ជូនពរលោកអ្នកឲ្យចៀសផុតពីវីរុសចង្រៃនេះគ្រប់ៗគ្នា។ អរគុណ”៕

    Share This Post: