រាយការណ៍ភ្លាម ចុះមកភ្លែត! ពលរដ្ឋរាយការណ៍តាមហ្វេសប៊ុកទៅស្នងការក្រុង មានមនុស្សមួយក្រុមតែងជុំគ្នាជក់ថ្នាំ សមត្ថកិច្ចចុះមកភ្លាមក្របួចជាប់មានទាំងប្រុសទាំងស្រី ហើយរកឃើញកាំបិត និងដាវសាម៉ូរៃមិនចេះតិចដើមទៀត
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រើប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ ដើម្បីចុះដល់ទីតាំងភ្លាមៗ នៅវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ បានសហការណ៍ជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលខណ្ឌ បានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវ២២៧ ក្រុម៥៣ ភូមិ៩ ក្នុងសង្កាត់ផ្សារដើមគរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ (ប្រុស២ ស្រី២) វត្ថុតាងរួមមានដាវសាម៉ូរ៉ៃ កែឆ្នៃ ចំនួន៥ដើម កាំបិតតាំងតោចំនួនមួយ កាំភ្លើងជ័រមួយដើម និងផ្លាកលេខចំនួនមួយ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបន្ថែមដើម្បីបន្តអនុវត្តតាមនីតិវិធី និងកសាងសំណុំរឿងទៅតុលាការ ៕
