ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅម្ដុំម្លប់ឬស្សី ខេត្តព្រៃវែង ដោយសមត្ថកិច្ចកំពុងចេញជួយអន្តរាគមន៍
BY Khmernote Media
December 7, 2020
ខេត្តព្រៃវែង៖ មុននេះបន្តិចមានអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ធយ៉ាងសន្ធោសន្ធៅនៅម្ដុំម្លប់ឬស្សី នៅក្នុងភូមិ០៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាវេលាម៉ោង១១:៣០នាទី ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ ដោយមិនទាន់ដឹងថា ខូចខាតសម្ភារអស់ប៉ុន្មាននោះទេ នេះជាព័ត៌មានបឋមដែលក្រុមការងារទទួលបាន ៕







ដោយ៖ បងម៉េង ខ្មែរណូត