ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រប់គ្នាកំពុងតែព្រួយបារម្ភរឿងកូវីដ បែរជានាំគ្នាមកប្រមូលផ្តុំអង្គុុយផឹកស៊ីធ្វើព្រងើយ មិនស្តាប់តាមការណែនាំរបស់ក្រសួងសោះ

    BY Khmernote Media December 8, 2020
    គ្រប់គ្នាកំពុងតែព្រួយបារម្ភរឿងកូវីដ បែរជានាំគ្នាមកប្រមូលផ្តុំអង្គុុយផឹកស៊ីធ្វើព្រងើយ មិនស្តាប់តាមការណែនាំរបស់ក្រសួងសោះ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង​ ១១:១០នាទីយប់​ ទទួលបានសារពីប្រជាពលរដ្ឋភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានទាក់ទងទៅប៉ុស្តិ៍ភ្លាមដេីម្បីចុះដល់ទីតាំងជួបជុំផឹកសុីបង្កសម្លេងរំខានភ្លាម​ ដេីម្បីធ្វេីការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែ​រ​ ។ សូមគោរពសិទ្ធអ្នកខាង​ ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

    សូមបងប្អូនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាគំលាត និងលាងដៃឲ្យបានញឹកញាប់ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩៕

    Share This Post: