ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ហាង ZANDO បញ្ជាក់ថា តេស្តលើកទី១ លើបុគ្គលិក២៩នាក់នៅសាខាបឹងកេងកង គឺអវិជ្ជមានទាំងអស់

    BY Khmernote Media December 8, 2020
    ដំណឹងល្អ! ហាង ZANDO បញ្ជាក់ថា តេស្តលើកទី១ លើបុគ្គលិក២៩នាក់នៅសាខាបឹងកេងកង គឺអវិជ្ជមានទាំងអស់

    កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយអ្នកទាំង២នាក់នោះ បានធ្លាប់ចូលទៅក្នុងហាងលក់សំលៀកបំពាក់ ZANDO សាខាបឹងកេងកង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីអ្នកជំងឺទាំង២នាក់ធ្លាប់ចូលក្នុងហាងនោះ មន្ត្រីសុខាភិបាលក៏បានចុះទៅធ្វើការត្រួតពិនិត្យ និងចុះយកសំណាកបុគ្គលិកនៅហាងលក់សំលៀកបំពាក់នោះទាំងអស់ទៅធ្វើតេស្ត ដើម្បីរកមេរោគ។

    បន្ទាប់ពីត្រូវមន្ត្រីសុខាភិបាលចុះយកសំណាកបុគ្គលិកទាំងអស់រួចមក ថ្មីៗនេះហាងលក់សំលៀកបំពាក់ ZANDO បានចេញសេចក្តីជូនដំណឹងថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ លើបុគ្គលិកហាង ZANDO សាខាបឹងកេងកងចំនួន២៩នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានទាំងអស់។ បុគ្គលិកទាំងអស់ត្រូវរង់ចាំការធ្វើតេស្តលើកទី២ជាថ្មីម្តងទៀត៕

    Share This Post: