ព័ត៌មានជាតិ
ឆេះហាងកាហ្វេមួយកន្លែងនៅខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះអន្តាគមន៍ជួយបាញ់ទឹកពន្លត់
BY Khmernote Media
December 8, 2020
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី មានករណីអគ្គិភ័យឆាបឆេះនៅហាងយីហោ យ៉ាឃុន កាយ៉ា ថូស នៅចំណុចផ្ទះលេខ២៩ ផ្លូវលេខ២៩៤ ក្រុមទី២៣ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយធ្វើឲ្យខូចខាត ផ្ទុះកន្ទុយម៉ាស៊ីនត្រជាក់ ០៥គ្រឿង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖
-ក្រសួងមហាផ្ទៃ ០១ គ្រឿង
-ទីក្រុងកោះពេជ្រ ០៤ គ្រឿង
-ស្នងការនគរបាលរាជធានីភ្នំពេញ ០៣គ្រឿង ហើយប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន
ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១១៖00នាទីព្រឹក នាថ្ងៃដដែល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ